​ ផ្សាយពាណិជ្ជកម្ម
មហាសារ ធីវី អនឡាញ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ /អាស័យដ្ឋានទំនាក់ទំនង/ទីស្នាក់ការកណ្តាល / ភូមិអំពិល / ឃុំលាយបូរ / ស្រុកត្រាំកក់ /ខេត្តតាកែវ / Tell: 078 647 047 / 071 803 4646 /...>

Friday, September 5, 2025

(អូសាកា, ជប៉ុន)៖ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Toyota បានឱ្យដឹងថា ក្រុមហ៊ុននឹងដាក់ឱ្យដំណើរការ Toyota Academy នៅដើមឆ្នាំ២០២៦ ដើម្បីជំរុញការអភិវឌ្ឍ ជំនាញក្នុងវិស័យមេកានិក និងយានយន្ត ខណៈក្រុមហ៊ុនក៏មានផែនការពង្រីកខ្សែចង្វាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជាផងដែរ។

ការបញ្ជាក់របស់លោក Harada Shigeru, Division CEO ក្រុមហ៊ុន Toyota Tsusho Co., LTD (Japan) ធ្វើឡើងក្នុងឱកាសដែលលោក និងសហការីបានចូលរួមទទួលទានអាហារការងារពេលព្រឹកជាមួយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា ព្រមទាំង​​មានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។

ក្នុងឱកាសនេះ លោកស្រីរដ្ឋមន្រ្តីបានថ្លែងអំណរគុណក្រុមហ៊ុន Toyota ដែលបានជ្រើសរើសមកបណ្តាក់ទុកវិនិយោគដំណើរការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជា ដែលបានផ្តល់ឱកាសការងារជាច្រើនកន្លែងដល់ប្រជាជនកម្ពុជា ក៏ដូចជាការផ្ទេរបច្ចេកវិទ្យាជាដើម។

លោកស្រី បានគូសបញ្ជាក់ថា រថយន្ត Toyota មានភាពពេញនិយមខ្លាំងចំពោះប្រជាជនកម្ពុជា ដោយភាពល្បីល្បាញលើគុណភាព និងភាពធន់ ដែលផ្តល់ភាពជឿជាក់ដល់អ្នកបើកបរ។

លោក Harada Shigeru បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រនិងសម្របសម្រួលដល់ក្រុមហ៊ុនសម្រាប់ដំណើរការវិនិយោគ និងធុរកិច្ចរបស់ខ្លួននៅកម្ពុជា តួយ៉ាងការចុះបញ្ជីម៉ាក និងការស្នើសុំសិទ្ធផ្តាច់មុខ។

លោកស្រីបានបញ្ជាក់ថា ក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស ជាក់ស្តែងក្រុមហ៊ុននឹងដាក់ឱ្យដំណើរការ Toyota Academy នៅដើមឆ្នាំ២០២៦ ដើម្បីជំរុញការអភិវឌ្ឍ ជំនាញក្នុងវិស័យមេកានិក និងយានយន្ត។

ទន្ទឹមគ្នានេះ ដោយយោងតាមតម្រូវការបញ្ជាទិញខ្ពស់របស់អតិថិជន និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុននឹងពង្រីកខ្សែចង្វាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀតនាពេលខាងមុខនេះ៕

KKKចំនួនអ្នកទស្សនា: Views

DDD

Sunday, August 3, 2025

(ភ្នំពេញ)៖​ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានចេញប្រកាសបញ្ចប់មុខតំណែងលោកស្រី ធី សុវណ្ណថា ពីអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល។ នេះបើតាមប្រកាសរបស់ក្រសួងមហាផ្ទៃដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា នៅព្រឹកថ្ងៃទី១ ខែសីហានេះ បានផ្ញើសារថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានាធិបតី Donald Trump បានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់អាមេរិកមកនៅត្រឹម ១៩% និងផ្ដួចផ្ដើមឱ្យមានការឈប់បាញ់រវាងកម្ពុជា-ថៃ។

សម្ដេចធិបតីបានសរសេរថា សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (ពីអត្រាដំបូង ៤៩% និងបានចុះត្រឹម ៣៦% ជំហានទី១)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។

សម្ដេចនាយករដ្ឋមន្រ្ដីថ្លែងថា៖«ខ្ញុំសូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍ និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកបន្តទៅទៀត»។

បើតាមសម្ដេចធិបតី នៅក្នុងអំឡុងពេលដែលខ្ញុំបានសន្ទនាតាមទូរសព្ទជាមួយឯកឧត្តមធានាធិបតី Donald Trump កាលពីថ្ងៃទី ២៦ និង ២៨ កក្កដា កន្លងទៅនេះខ្ញុំបានបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាព និងការអភិវឌ្ឍន៍នៃប្រទេសកម្ពុជាដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង ៥០០ឆ្នាំមកហើយ។

សម្ដេចបន្តថា នៅក្នុងឱកាសនោះ សម្ដេចក៏បានស្នើសុំឲ្យឯកឧត្តមប្រធានាធិបតីផ្ដល់ការយោគយល់ផងដែរ សម្រាប់បន្ធូរអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជា អោយនៅត្រឹមអត្រាទាបណាមួយដែលជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ឯកឧត្តម Donald Trump បានបង្ហាញនូវការការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជាអោយមានសន្តិភាព ក៏ដូចជាជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។

«ចំពោះការស្នើសុំរបស់ខ្ញុំពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពពន្ធ ឯកឧត្តមប្រធានាធិបតីបានប្រាប់ខ្ញុំកាលពីថ្ងៃទី ២៨ កក្កដាថា នឹងពិនិត្យសម្រេចដោយឯកឧត្តមបានប្រាប់ខ្ញុំថានឹងធ្វើឲ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy)។ ថ្ងៃនេះគឺឯកឧត្តមបានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកនៅត្រឹម ១៩%»។ នេះបើតាមការបញ្ជាក់របស់សម្ដេចធិបតី៖

សម្ដេចថ្លែងថា៖«ខ្ញុំសុំយកឱកាសនេះធ្វើការកោតសរសើរចំពោះក្រុមការងារចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលល្អប្រសើរនៅពេលនេះ»៕

(វ៉ាស៊ីនតោន)៖​ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី១ ខែសីហា បាននិយាយថារូបលោកបានបញ្ជាឱ្យចល័តនាវាមុជទឹកនុយក្លេអ៊ែរ២គ្រឿង ទៅកាន់ទីតាំងសមស្របមួយ ជាការឆ្លើយតបទៅនឹងការសម្លុតគំរាមពីអតីតប្រធានាធិបតីរុស្ស៉ី លោក Dmitry Medvedev។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Medvedev កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បាននិយាយថាលោក ត្រាំ គួរតែចងចាំថាទីក្រុងមូស្គូកាន់កាប់សមត្ថភាពវាយប្រហារនុយក្លេអ៊ែរសល់ពីសម័យអតីតសហភាពសូវៀត ជាជម្រើសចុងក្រោយ។

ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ បានគូសបញ្ជាក់ថា «ខ្ញុំបានចេញបញ្ជាឱ្យចល័តនាវាមុជទឹកនុយក្លេអ៊ែរ២គ្រឿងទៅឈរជើងនៅកន្លែងសមស្របមួយ បន្ទាប់ពីការធ្វើសេចក្ដីថ្លែងការណ៍បង្ករឿង»។ លោក ត្រាំ បានចាត់ទុកការអត្ថាធិប្បាយថ្មីៗរបស់លោក Medvedev គឺជាការបង្ករឿងធ្ងន់ធ្ងរ ហើយបានព្រមានថាការនិយាយមិនចេះគិតអាចនឹងនាំ ទៅរកផលវិបាកដោយអចេតនា។ តែលោកផ្ទាល់សង្ឃឹមថារឿងបែបនេះនឹងមិនកើតឡើងនោះទេ។

លោក ត្រាំ មិនបានបញ្ជាក់ឱ្យថាតើលោកបានបញ្ជាឱ្យចល័តនាវាមុជទឹកនុយក្លេអ៊ែរទាំង២គ្រឿង ខាងលើទៅកាន់ទីណាឡើយ ហើយក៏មិនបានបង្ហើបថាតើនាវាមុជទឹកទាំង២គ្រឿងនេះជាប្រភេទ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ឬក៏មានបំពាក់អាវុធនុយក្លេអ៊ែរដែរឬក៏យ៉ាងណានោះទេ?

គួរបញ្ជាក់ថា ការប្រកាសពីការចល័តនាវាមុជទឹកនុយក្លេអ៊ែររបស់លោក ត្រាំ កើតឡើងមានចំពេលសង្រ្គាមពាក្យសម្ដីរវាងលោកជាមួយមេដឹកនាំរុស្ស៉ីកាន់តែឡើងកម្ដៅ បន្ទាប់ពីលោកបានទុក ពេល១០ថ្ងៃ​ឱ្យលោក ពូទីន យល់ព្រមទទួលយកបទឈប់បាញ់ជាមួយអ៊ុយក្រែន បើពុំដូច្នោះទេទីក្រុងមូស្គូនឹងត្រូវប្រឈមនឹងពន្ធគយថ្មីរបស់សហរដ្ឋអាមេរិកការនាំចេញប្រេងរបស់រុស្ស៉ី រួមទាំង លើបណ្ដាប្រទេសណាដែលទិញប្រេងពីរុស្ស៉ី៕

Saturday, August 2, 2025

 ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងផាមមើស្តុនណតន៍ ប្រទេសនូវ៉ែលហ្សេឡង់ បានរៀបចំពិធីជួបជុំសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានាធិបតី Donald Trump ចំពោះគំនិតផ្តួចផ្តើមប្រកបដោយមេត្តាធម៌ និងការដឹកនាំឱ្យមានការសម្រេចចិត្តក្នុងការសម្របសម្រួលបទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌរវាងកងកម្លាំងយោធាកម្ពុជា និងថៃដើម្បីសន្តិភាព។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ថា សម្តេចបានបណ្តេញ ធី សុវណ្ណថា ចេញពីគណបក្ស និងមុខតំណែងរដ្ឋ ដោយសារបានបង្ហោះសារមិនសមរម្យជាបន្តបន្ទាប់លើបណ្តាញសង្គម ក្នុងពេលដែលកិច្ចការជាតិកំពុងត្រូវការការដោះស្រាយយ៉ាងសំខាន់។ សម្តេចតេជោបានលើកឡើងថា សម្តេចបានទូរស័ព្ទផ្ទាល់ទៅកាន់ ធី សុវណ្ណថា កាលពីប៉ុន្មានថ្ងៃមុន ដើម្បីបញ្ជាឱ្យលុបសារមិនសមរម្យពីរចេញពីបណ្តាញសង្គម។ ទោះជាយ៉ាងណា នៅថ្ងៃនេះ ធី សុវណ្ណថា បានបង្ហោះសារមួយទៀតដែលមានអត្ថន័យប៉ះពាល់ដល់កងទ័ពខ្មែរដែលកំពុងការពារប្រទេសជាតិ។ ដោយសារហេតុនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យឯកឧត្តម កួច ចំរើន, ប្រធានគណបក្សប្រជាជនកម្ពុជានៅខេត្តកណ្តាល បណ្តេញ ធី សុវណ្ណថា ចេញពីគណបក្ស។ ជាបន្តបន្ទាប់ សម្តេចក៏បានចេញបញ្ជាឲ្យឯកឧត្តម ស សុខា, ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ចប់មុខតំណែងរបស់ លោក ធី សុវណ្ណថា ជាអភិបាលរងក្រុងអរិយក្សត្រ និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្រ្តីរាជការ។ សម្តេចតេជោបានបញ្ជាក់ថា ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ខ្ញុំមានសិទ្ធិនិងធ្វើបែបនេះដើម្បីរក្សាវិន័យបក្សសម្រាប់មន្ត្រីដែលជាសមាជិកបក្សទាំងអស់៕ ដោយ៖ កន ចំណាន